សមាគមន៍ចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងក្រុមអាជីវករជនជាតិថៃ ចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋទីទាល់ជួបការលំបាក១៥០គ្រួសារ

សមាគមន៍ចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងក្រុមអាជីវករជនជាតិថៃ ចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋទីទាល់ជួបការលំបាក១៥០គ្រួសារ

បន្ទាយមានជ័យ៖ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងក្រុមអាជីវករជនជាតិថៃ ចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋទីទាល់ជួបការលំបាក១៥០គ្រួសារ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ចែកនៅបរិវេនវត្តឃោសត្ថារាម ហៅវត្តស្រះត្រាច ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ឡោះ សុវណ្ណ សមាជិកសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) តំណាង លោក គង់ រិទ្ធា ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋចាស់ជរា ពិការ មានជីវភាពទីទាល់ជួបការលំបាក គឺបានមកពីការចូលរួមពីសមាជិក សមាជិកាសមាគមចលនាយុវជនកម្ពុជា(ក្រុង១៥៧) ក្រុងប៉ោយប៉ែត និងសប្បុរសជន ជនជាតិថៃ ដែលជាអាជីវករមករកស៊ីវិនិយោគនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានសមប្រកប មានបេះដូងចែករំលែកដល់ប្រជាពលរដ្ឋជួបការលំបាក។

លោក តៃ សង្វាពេជ្រ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែតបញ្ជាក់ថា៖ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមសប្បុរសជនជាតិថៃទាំងអស់ ដែលជាអាជីវករ បានចូលរួមជាមួយសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងចូលរួមជាមួយអាជ្ញាធរ ដើម្បីដោះស្រាយជីវភាពដល់ប្រជាពលរដ្ឋទីទាល់ក្រពិការ ជួបការលំបាកនៅពេលនេះ មាន៖ អង្ករ ត្រីខ ប៊ីចេង ត្រីខ ស្ករស ទឹកបរិសុទ្ធ ថ្វីត្បិតអំណោយមានបន្តិចបន្តួច ក៏អាចដោះស្រាយបានមួយរយះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមសប្បុរសជនជាតិថៃ ទាំងនេះ ក៏បានជួយឧបត្ថម្ភក្តារមឈូសសំរាប់សពអនាថា សពគ្រួសារក្រីក្រជាប្រចាំសំរាប់ក្រុងប៉ោយប៉ែតយើងផងដែរ៕

Related Articles

Close