ផ្លូវថ្មមិចប្រវែងជាង៥០០ម៉ែត្រ រងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង អាជ្ញាធរជួសជុលជូនប្រជាពលរដ្ឋប្រើប្រាស់វិញ
បន្ទាយមានជ័យ៖ ផ្លូវថ្មមិចប្រវែងជាង៥០០ម៉ែត្រ រងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងលិចផ្លូវ អាជ្ញាធរជួសជុលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ដែលផ្លូវនេះតភ្ជាប់ពីផ្លូវបេតុងនៅចំណុចខាងក្រោយស្រះត្រជាក់ចិត្ត មកកាន់ផ្លូវបេតុងក្រោយ ធនាគារប្រៃសណីយ៍កម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោក អ៊ុយ ច័ន្ធរិទ្ធ ចៅសង្កាត់រងសង្កាត់ផ្សារកណ្តាលបានឲ្យដឹងថា៖ ជាការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ហើយលោក សាន តេង ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារសង្កាត់ភូមិ យកគ្រឿងច្រកឈូសឆាយកៀរកិនបង្ហាប់ ដាក់ថ្មមិចជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញក្រោយពីរងការវាយប្រហារពីជំនន់ទឹកភ្លៀងធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកលំបាក។
លោក អ៊ុយ ច័ន្ទរិទ្ធិបញ្ជាក់ថា៖ ផ្លូវមួយខ្សែដែលកំពុងធ្វើការជួសជុលនេះ ត្រូវកៀរកិនបង្ហាប់ដាក់ថ្មមិចទំហំ៨ម៉ែត្រ និងបណ្តោយ៥៤០ម៉ែត្រ ជាផ្លូវមមាញឹកខ្លាំង សំរាប់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សធ្វើដំណើរ និងជួយកាត់បន្ថយការកកស្ទះនៅចំណុចផ្លូវជាតិលេខ៥ ហើយផ្លូវ១ខ្សែនេះ ជាផ្លូវបេតុង នៅសេសសល់ប្រវែង៥៤០ម៉ែត្រប៉ុណ្ណោះ ដែលជាផ្លូវគ្រួសថ្មមិច ហើយត្រូវបានខូចខាតកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ ដោយសារជំនន់ទឹកភ្លៀងលិចស្ទើរទាំងស្រុងនៅក្រុងប៉ោយប៉ែត។ ចំំពោះផ្លូវគ្រោះថ្មមិចប្រវែង៥៤០ម៉ែត្រដែលនៅសេសសល់នេះ និងធ្វើជាផ្លូវជាបេតុងទាំងអស់ ដែលជាថវិការចូលរួមពីប្រជាពលរដ្ឋ និងសប្បុរសជន៕