ឯកឧត្តម​អភិបាល​ ខេត្តស្វាយរៀង ដឹកនាំគណៈប្រតិភូ ចូលរួមអបអរសាទរ ជូនពរបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តឡុងអាន ​ប្រទេសវៀតណាម

ខេត្តស្វាយរៀង​៖ដោយ​តបតាមការអញ្ជើញ របស់គណៈកម្មាធិការ​ប្រជាជន ខេត្តឡុងអាន នៃសាធារ​ណ​រដ្ឋសង្គមនិយមវៀតណាម ឯកឧត្ដម ម៉ែន ​វិបុល អភិបាល នៃគណៈ​អភិបាលខេត្តស្វាយរៀង បាន​ដឹក​នាំគណៈប្រតិភូខេត្ត រួមមាន​៖ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ​អភិបាលរ​ងខេត្ត លោកនាយក​រដ្ឋបាលសាលាខេត្ត តំណា​ងកងកម្លាំងប្រដាប់អាវុធទាំងបី តំណាង​សភាពា​ណិជ្ជ​កម្មខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបា​លស្រុកជាប់ព្រំដែន និងបណ្ដាស​មត្ថកិច្ចឈរ​ជើង​នៅតាមព្រំដែនខេត្តទាំង​ពីរស្វាយរៀង-ឡុងអាន បានអញ្ជើញចូលរួម​ក្នុងពិធីអប​អរសាទរ ជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀត​ណាម នៅថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯក​ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅខេត្តឡុងអាន នៃសាធារ​ណរដ្ឋសង្គម​និយមវៀតណាម ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍​អំ​ពីការរីកច​ម្រើននៃកិច្ចស​ហប្រតិបត្តិ​កា​រដែលកើតចេញពី​ការរួមចំណែករបស់​អាជ្ញាធរ និងភាគីពាក់ព័ន្ធ នៃខេត្តទាំងពីរ និងជឿជាក់ថា ឆ្នាំថ្មី ឆ្នាំ២០២០ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តកា​រនេះ នឹងកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាព​សុខសាន្ត និងការរីក​ចម្រើនទាំងផ្នែកជីវភាពរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរ​វាងខេត្ត​ទាំងពីរ ព្រមទាំងជូ​នពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាជនខេត្តឡុងអាន ក្នុងឱកាសឆ្នាំថ្មីនេះផងដែរ៕

Related Articles

Close