ឃាត់ខ្លួនជនជាតិចិន៥​នាក់ ពាក់ពន្ធ័ករណី ចាប់ជំរិ​ត​ជន​ជាតិចិ​នដូច​គ្នា​

ខេត្តព្រះសីហនុ៖ករណីជនជាតិចិនចំនួន៥ម្នាក់ ដែលកំពុងធ្វើសកម្មភាពបង្ខាំងម​នុ​ស្សជំរិតជន​ជាតិ​ចិនដូចគ្នា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត​ព្រះ​សីហ​នុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង​ ប៊ុន​ទី មេបញ្ជាការអាវុធហត្ថ​ខេ​ត្ត ក្រោមការបញ្ជាផ្ទា​ល់​ពី នាយឧ​ត្ត​មសេ​នីយ៍​ សៅ សុខា អគ្គ​មេបញ្ជាការរង និងជាមេ​ប​ញ្ជាកា​រកង​រាជ​អាវុ​ធហ​ត្ថលើ​ផ្ទៃ​​ប្រទេ​ស និងឯកឧត្តម គួច ចំរើន អភិ​បាល​ខេត្តព្រះសី​ហនុ​ ក្រោមការសម្របស​ម្រួ​លពី​លោ​ក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសា​​លាដំ​បូង​ ខេត្ត​ព្រះ​សីហ​នុ​ បានចុះបង្ក្រាបកាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០ នៅចំណុចផ្ទះជួលក្រោយវិ​ទ្យា​ស្ថាន បណ្តុះបណ្តាលវិជ្ចាជី​វៈ​ (អណ្តូងអ៊ុនតា​ក់​) ក្រុម​១​៥ ស្ថិតនៅក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហ​នុ​។

បើតាមមេបញ្ជាការអាវុធហត្ថ​ខេ​ត្ត ប​ញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបខាង​លើ​នេះ​ កម្លាំងអាវុធហត្ថ ក៏បានរំដោះជនរង​គ្រោះ​ម្នាក់​ជាស្រី​ ឈ្មោះ CHEN GUIQONG​ កាន់​លិខិ​ត​ឆ្លង​ដែ​ន​លេខL110​54​567 និងឃាត់ខ្លួនបានជន​ស​ង្ស័យ​៥​នាក់ ជាជនជាតិចិន​ដូ​ច​គ្នា។​

ជាងនេះទៅ​ទៀតកម្លាំង ក៏ដកហូតបានលុ​យ​យ​ន្ត១៥០យន្ដ,លុ​យ​ខ្មែរ៦៩,០០០​រៀល,ទូរស័ព្ទ​២​គ្រឿង, អត្តសញ្ញាណប័ណ្ណចិន​​៧​​​សន្លឹក,កាបូបស្ពាយចំហៀង១,​ស្រោមបិទ​មុខ៨,មាសបិទមុខ១​,ម៉ាស៊ីនវេ​​លុយ១គ្រឿ​ង​,លិខិតឆ្លងដែន៤​ក្បា​ល​,រថយន្តស្តា​រិ​ចពាក់ផ្លាកលេខ​ព្រះសីហនុ 2C-8756 មួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងជនរង​គ្រោះ​ ជំ​នា​ញក​ពុងធ្វើកា​រ​សាកសួ​រ ដើម្បីប​ញ្ជូន​សំ​ណុំរឿង ទៅកាន់​សា​លា​ដំ​បូងខេ​ត្តព្រះសី​ហ​នុ បន្តតាមនីតិវិធី៕

Related Articles

Close