ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ

ប៉ោយប៉ែត, ថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥

ឯកឧត្តម បណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត អមដំណើរដោយ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនិងអាជ្ញាធរខេត្ត ក្រុងគ្រប់ស្ថាប័នអញ្ជើញរងចាំទទួលស្វាគមន៍ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមរយៈច្រកទ្វាអន្តរជាតិប៉ោយប៉ែត

បញ្ជាក់ពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះសរុបមានចំនួនទាំងអស់ 133 នាក់ក្នុងទឹកមុខញញឹមត្រេកអរសប្បាយរីករាយព្រោះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរ

ក្នុងនោះផងដែរឯកឧត្តមបណ្ឌិតប៉ាន់ខេមប៊ុនថនក៏មានមតិផ្ដាំផ្ញើពីសំណាក់រាជរដ្ឋាភិបាលនឹងបញ្ចាក់ពីកាយកចិត្តទុកដាក់នឹងមិនព្រងើយកន្តើយជាដាច់ខាតសម្របសម្រួលយ៉ាងណាដើម្បីឲ្យពលរដ្ឋរបស់ខ្លួនបានវិលត្រឡប់មកប្រទេសខ្លួនវិញ

Related Articles

Close