មណ្ឌលសុខភាពប៉ោយប៉ែត១ ពលរដ្ឋបានចោទជាសំនួរថា តើពេទ្យចាប់ធ្វើការម៉ោងប៉ុន្មាន?

ប៉ោយប៉ែត៖ មណ្ឌលសុខភាពប៉ោយប៉ែត១ ដែលសាងសង់ថ្មី ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានប្រជាពលរដ្ឋឆ្ងល់ និងដាក់ជាសំនួរថា តើក្នុងមួយថ្ងៃ លោកគ្រូ អ្នកគ្រូពេទ្យធ្វើការប៉ុន្មានម៉ោង?ហើយចាប់ធ្វើការម៉ោងប៉ុន្មាន?

ប្រជាពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពសារព័ត៌មាន ខ្មែររីផត នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថាតើក្នុងមួយថ្ងៃគ្រូពេទ្យ ធ្វើការ ប៉ុន្មានម៉ោង ទើបម៉ោងជាង២រសៀលហើយ មិនមានអ្នកនៅចាំកន្លែងធ្វើការសោះ ខណៈដែលប្រជាពលរដ្ឋនាំគ្នាទៅកាន់មន្ទីរពេទ្យ តែមិនឃើញមាននរណាម្នាក់នៅប្រចាំការឡើយ។

ប្រជាពលរដ្ឋបានសួរបញ្ជាក់ថា តើលេខទូរសព្ទរបស់ប្រធានមណ្ឌលសុខភាពមួយនេះ លេខប៉ុន្មាន? ស្រួលគាត់ទាក់ទង និងសួរថា តើនៅមណ្ឌលនេះ ពេទ្យធ្វើការម៉ោងប៉ុន្មាន? ពលរដ្ឋបញ្ជាក់ថា សួរសំនួរបែបនេះ មិនមែនចង់ផ្ចាញ់ផ្ចាលក្រុមគ្រូពេទ្យនោះទេ គ្រាន់តែសួរដើម្បីឲ្យគាត់បានដឹង និងជួយប្រាប់ប្រជាពលរដ្ឋត្រូវនៅចាំ ឬត្រូវទៅផ្ទះវិញ ហើយមកឲ្យចំម៉ោងពេទ្យធ្វើការតែប៉ុណ្ណោះ៕

Related Articles

Close