ក្រុមហ៊ុន តាន់គឹមហួតនៅតែបន្តអាជីវកម្មកាយដីភ្នំដូងព្រះ ធ្វើឲ្យបុរសម្នាក់តៃកុងរថយន្តរងរបួសធ្ងន់ ទោះអាជ្ញាធរហាមឃាត់ខ្លាចបាក់ដីសង្កត់


បន្ទាយមានជ័យ៖ អាជីវកម្មកាយដីរបស់ក្រុមហ៊ុនមួយមានឈ្មោះ តាន់គឹមហួតនៅតែបន្តកាយដីភ្នំដួងព្រះស្ថិតក្នុងចំនុចជើងភ្នំដូងព្រះក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យគ្រាដែលអាជ្ញាធរផ្អាកអាជីវកម្ម ធ្វើឲ្យបុរសម្នាក់រងបួសធ្ងន់កាលពីព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០នេះ។


សេចក្ដីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុបុរសជាតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណនោះបានបើករថយន្តពីទីតាំងកាយដីលើភ្នំចុះមកយកប័ណ្ណ តែដោយសារខ្វះការប្រុងប្រយត្ន័រថយន្តទៅមុខធ្វើឲ្យទ្វារគាបជាប់និងថ្មបណ្ដាលឲ្យរងរបួសធ្ងន់ ខណៈនោះក្រុមការងាររបស់ក្រុមហ៊ុនបានដឹកជនរងគ្រោះទៅគ្លីនិកឯកជនមិនទទួលដោយសភាពជម្ងឺធ្ងន់ធ្ងរបានដឹកបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី រហូតមកដល់ពេលនេះមិនដឹងថាស្លាប់ឬរស់នោះទេ។


ពលរដ្ឋលើកឡើងថាករណីក្រុមហ៊ុនខាងលើនោះខាងអាជ្ញាធរបានផ្អាកអាជីវកម្មកកាយដីមួយរយៈដោយសារតែមានក្មេងចូលទៅលេងក្បែរគំនរបាក់បែកបានប្រទះឃើញដុំរ៉ែមាសកាយរើសយកទៅលក់បានប្រាក់ក៏មានការភ្ញាក់ផ្អើល ក្មេងចាស់ប្រុសស្រីសម្រុកចូលទៅរុករកដុំរ៉ែមាសដើម្បីយកលក់ ដោយមានឈ្មួញឈរចាំទិញក្នុងមួយគីឡូ៥ម៉ឺនរៀល។

ម្យ៉ាងដោយមូលហេតុនៃអាជីវកម្មនេះហើយធ្វើអោយបំណែកភ្នំផ្នែកខាងលិចបានប្រេះបាក់ផ្ទាំងថ្មធំៗរមៀលធ្លាក់ពីកំពូលភ្នំធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះទាំងចាស់ទាំងក្មេងព្រួយបារម្មណ៍ពុំដែលហ៊ានដើរទៅក្បែរទីនោះ ព្រោះអាជីវកម្មរបស់ក្រុមហ៊ុនខាងលើ។ប្រភពថាភ្នំនោះគីជាភ្នំមានលោកហធាតុគួរតែបិទអាជីវកម្ម ឬបញ្ឈប់កកាយទុកឲ្យមន្ត្រីជម្នាញស្រាវជ្រាវមិនគួរឲ្យក្រុមហ៊ុនកាយដីធ្វើអាជីវកម្មគ្មានប្រាក់ចំណូលចូលរដ្ឋនោះទេ គេអាចសង្ស័យឃុបឃិតគ្នាជាប្រពន្ធ័ទើបមានការកកាយបន្តទៀត។


ម្ចាស់ក្រុមហ៊ុនតាំង គឹមហួតប្រាប់តាមទូរសព្ទថា ពិតជាមានមែនដោយសារបុរសខាងលើគាត់ចុះពីលើរថយន្តទៅបត់ជើងតូចហើយមកយកបណ្ណ័ក៏ប៉ះខ្លួនគាត់រងរបួសតែមិនធ្ងន់អ្វីទេ។ លោកថាអាជ្ញាធរគាត់បានទៅហាមប្រជាពលរដ្ឋមិនទៅរើសយករ៉ែមាសស្នាមកាយ ខ្លាចមានបញ្ហាដីបាក់ លោកថាពលរដ្ឋនាំគ្នារើសយករ៉ែមាសនោះតាមពិតមិនមែនជារ៉ែនោះទេ ដោយមិនបញ្ជាក់ពីការធ្វើអាជីវកម្មរបស់ខ្លួនថាមានឬគ្មានច្បាប់នោះឡើយក៏បិទទូរសព្ទ័តែម្ដង។


លោកអភិបាលក្រុងសិរីសោភ័ណប្រសាសន៍តាមទូរសព្ទថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈថា ទីតាំងភ្នំខាងលើជាគំរោងពហុកីឡាដ្ឋានមួយ ហើយពាក់ព័ន្ធ និងការងារមួយចំនួនគឺខេត្តប្រគល់សិទ្ធឲ្យក្រុមហ៊ុនដើម្បីឈូសឆាយពង្រាបដី និងសាងសង់។ លោកបញ្ជាក់ថាមិនឲ្យក្រុមហ៊ុនខាងលើកាយពង្រាបភ្នំនោះទេ ដោយពង្រាបតែមួយផ្នែកនៅក្នុងគំរោងប៉ុណ្នោះ។ លោកបន្ថែមថាក្រុមហ៊ុនលោកសុខចិត្តជួយការងារ និងដោយមានការសម្របសម្រួលការងារមួយចំនួន ដោយឡែកពាក់ពន្ធ័និងរ៉ែមាសនោះជាក់ស្ដែងមិនមែនជារ៉ែមាសនោះទេ ដោយសាកល្បងយកទៅវិភាគហើយមិនសល់អ្វីពីកំទិចដី ដើម្បីសុវត្តិភាពពលរដ្ឋខាងអាជ្ញាធរឲ្យក្រុមហ៊ុនផ្អាក ពាក់ព័ន្ធអាជ្ញាប័ណ្ណលោកមិនហ៊ានឆ្លើយទេជាបន្ទុករបស់ក្រសួងនិងខេត្ត៕(ដោយ៖ សៅនៅ)

Related Articles

Close