រដ្ឋបាលក្រុងប៉ោយប៉ែតសំអាតអនាម័យ បរិស្ថាន ត្រៀមទទួលប្រមុខរាជរដ្ឋាភិបាលសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ 

ខេត្តបន្ទាយមានជ័យ៖ ការសំអាតបរិស្ថានអនាម័យបរិស្ថាន លាងសំអាតផ្លូវ របស់រដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីត្រៀមទទួលប្រមុខរាជរដ្ឋាភិបាលអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨  ដឹកនាំដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មន្ត្រីរាជការក្រោមឱវាទ ភូមិ សង្កាត់ក្រុង មន្ត្រីបរិស្ថានក្រុង កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល រួមទាំងសិស្សានុសិស្សប្រមាណជាង១០០នាក់ សំអាត នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីតាំងរង្វង់មូល៥៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ប្រតិបត្តិការ សម្អាត អនាម័យបរិស្ថាន នៅក្រៅទីប្រជុំជន នៃ ក្រុង នេះ គឺជាការ រៀបចំ សម្អាតទីតាំង ដើម្បី ត្រៀមទទួល ប្រមុខរាជរដ្ឋាភិបាល គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច និងអញ្ជើញមកបើកកម្មវិធីសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ផ្លូវជាតិលេខ៥៨ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោក គាត ហ៊ុល បានបន្តទៀតថា នៅក្នុងឱកាសនេះ លោក សូមអំពាវនាវឲ្យប្រជាពលរដ្ឋ ទោះជាប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ សូមចូលរួមក្នុងកិច្ចគាំពារបរិស្ថាន តាមសមត្ថភាព លទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន និងចូលរួមក្នុងការងារបរិស្ថានទាំងអស់គ្នា ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ គឺការវិចខ្ចប់ទុកដាក់ក្នុងធុងសំរាម ដែលធ្វើឲ្យក្រុងមានសោភ័ណភាព សាកសមនិងក្រុងមួយដែលនៅជាប់ព្រំដែន និងមានច្រកទ្វារអន្តរជាតិ សំរាប់ភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរចេញចូល និង ការរស់នៅដោយមានផាសុកភាពផង និងមុខមាត់ក្រុងផងដែរ៕ (សៅនៅ)

Related Articles

Close