ភ្លើងឆេះកញ្ជ្រាំងវាលស្រែរាលដាលឆេះខ្យូស១ខ្នង និងផ្ទះពលរដ្ឋចាំស្រែ១ខ្នង ប្រជាពលរដ្ឋភ័យស្លន់ស្លោរខ្លាចឆេះដល់ផ្ទះខ្លួនកំពុងរស់នៅ
បន្ទាយមានជ័យ៖ ភ្លើងឆេះកញ្ជ្រាំងវាលស្រែរាលដាលឆេះខ្យូស១ខ្នង និងផ្ទះពលរដ្ឋចាំស្រែ១ខ្នង ប្រជាពលរដ្ឋភ័យស្លន់ស្លោរខ្លាចឆេះដល់ផ្ទះខ្លួនកំពុងរស់នៅកើតឡើងនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នៅខាងត្បូងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
នៅពេលដែលអគ្គីភ័យឆាបឆេះ លោក ហ៊ិល រីយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់មិនតិចជាង១០០នាក់មានកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត និងរថយន្ត៤ទៅ៥គ្រឿង មានរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថខេត្ត។
លោក ហ៊ិល រ៉ាយ៉ា បានប្រាប់ថា៖ នៅពេលអគ្គីភ័យឆាបឆេះ បើតាមបងប្អូនប្រជាពលរដ្ឋប្រាប់រៀបរាប់ថា មានអ្នកភ្ជួរស្រែហើយដុតកញ្ជ្រាំងវាលស្រែខាងត្បូងភូមិហើយរាលដាលឆាបឆេះគុម្ពឫស្សី អស់មិនតិចជាង១០គុម្ព បណ្តាលឲ្យរាលឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងថ្មប្រក់ស័ង្កសីទុកចោល និងឆេះខ្យូសឈើប្រក់ស្បូវអស់១ខ្នង ទាំងស្រុង ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនៅពេលភ្លើងកំពុងឆាបឆេះក្បែរភូមិក្រែងឆេះរាលដល់់ផ្ទះអ្នកភូមិបន្តទៀត។
លោកបានបញ្ជាក់ថា៖ ក្រោយអគ្គីភ័យឆាបឆេះគុម្ពឫស្សីក្បែរភូមិប្រជាពលរដ្ឋនាំគ្នាភ័យស្លន់ស្លោរ ហើយលោកបានដឹកនាំកម្លាំងមិនតិចជាង១០០នាក់មានកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត និងរថយន្ត៤ទៅ៥គ្រឿងមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តពន្លត់អគ្គីភ័យរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបាញ់ពន្លត់រលត់ទាំងស្រុង៕( សៅ នៅ)