អាជ្ញាធរក្រុងប៉ោយប៉ែតជួសជុលផ្លូវគ្រួសថ្មមិចប្រវែង១៤០០ម៉ែត្រ សម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ត្រៀមចាក់បេតុងដើមឆ្នាំ២០២៥
អាជ្ញាធរក្រុងប៉ោយប៉ែតជួសជុលផ្លូវគ្រួសថ្មមិចប្រវែង១៤០០ម៉ែត្រ សម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ត្រៀមចាក់បេតុងដើមឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតជួសជុលផ្លូវគ្រួសថ្មមិចប្រវែង១៤០០ម៉ែត្រ សម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ត្រៀមចាក់បេតុងដើមឆ្នាំ២០២៥ដែលកៀរកិនបង្ហាប់ ថែមថ្មមិច នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ផ្លូវមួយខ្សែដែលរងការខូចខាតនៅរដូវភ្លៀងកន្លងមក ដែលបង្កការលំបាកការធ្វើដំណើរ ចាប់ពីចំណុចផ្លូវបេតុងកែងបណ្ឌល១០ តភ្ជាប់ទៅផ្លូវបេតុងនៅចំណុចបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនលេខ៩១១ ប្រវែង១៤០០ម៉ែត្រ ទំហំ៨ម៉ែត្រទៅ ១០ម៉ែត្រ ត្រូវបានយកគ្រឿងចក្រកៀរកិនបង្ហាប់បន្ថែមគ្រួសថ្មមិចសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។
លោក គាត ហ៊ុល បញ្ជាក់ថា៖ ផ្លូវគ្រួសថ្មមិច ដែលកំពុងកៀរកិនប្រវែង១៤០០ម៉ែត្រ ដោយក្រុមការងារក្រុង សង្កាត់ភូមិខាងលើនេះ នឹងបង្ហាប់គ្រួសថថ្មមិចត្រៀមចាក់បេតុងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទាំងរដូវវស្សា និងរដូវប្រាំ ហើយអាជ្ញាធរក្រុងប៉ោយប៉ែត និងបន្តជួសជុលផ្លូវជាបន្តបន្ទាប់ទៀត ដែលបានរងការខូចខាតនាពេលកន្លងមក។ ចំពោះផ្លូវមួយខ្សែដែលកំពុងជួសជុលឡើងវិញ ក្រុមការងារភូមិសង្កាត់ ត្រូវធ្វើរនាំងការពារកុំឲ្យរថយន្តធន់ធំបើកបរតាមបណ្តោយផ្លូវ កុំឲ្យផ្លូវឆាប់ខូចសម្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានយូរ៕