ចាប់ជនជាតិថៃ1ម្នាក់ និងខ្មែរ4នាក់ ចែកចាយគ្រឿងញៀន នៅក្រុងប៉ោយប៉ែត

ចាប់ជនជាតិថៃ1ម្នាក់ និងខ្មែរ4នាក់ ចែកចាយគ្រឿងញៀន នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ចាប់ជនជាតិថៃ1ម្នាក់ និងខ្មែរ4នាក់ ចែកចាយគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី19 ខែសីហា ឆ្នាំ2024។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យ5នាក់បាន1.ឈ្មោះ ចាន់ កុសល់ ភេទប្រុសអាយុ45ឆ្នាំ 2.ឈ្មោះ ម៉ី កុសល់ ភេទប្រុសអាយុ20ឆ្នាំ ៣.ឈ្មោះ សុខ ម៉ៅ ភេទប្រុសអាយុ45ឆ្នាំ 4.ឈ្មោះ ជា ទីងសាន ភេទប្រុសអាយុ24ឆ្នាំ 5.ឈ្មោះ ប្រាផាន អូរ៉ាន់នីត ភេទប្រុសអាយុ40ឆ្នាំ(ជនជាតិថៃ)ដែលស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ ក្រោយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវហើយបានកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជាជនជាតិថៃនិងរឹបអូសវត្ថុតាងប្រើប្រាស់គ្រឿងញៀនដែលបង្ក្រាបកាលពីថ្ងៃទី18 ខែសីហា ឆ្នាំ2024នៅចំណុចផ្សាររ៉ាស្ថិតភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ កែវ ដូល បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជនជាតិថៃបាននាំយកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយយោងតាមចម្លើយសារភាពនិងវត្ថុតាងគ្រឿងញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកម្លាំងជំនាញនៃស្នងការដ្ឋានគរបាលខេត្ត និងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕(អូនប៊ុនលី)

Related Articles

Close