កម្មករកម្មការនីរោងចក្រកាត់ដេររាប់រយនាក់ មិនធ្វើការ នាំគ្នាតវ៉ាសុំបើកប្រាក់ខែពី ក្រុមហ៊ុនអ៊ឹមអិល

កម្មករកម្មការនីរោងចក្រកាត់ដេររាប់រយនាក់ មិនធ្វើការ នាំគ្នាតវ៉ាសុំបើកប្រាក់ខែពី ក្រុមហ៊ុនអ៊ឹមអិល
បន្ទាយមានជ័យ៖ កម្មករកម្មការនីរោងចក្រកាត់ដេរប្រមាណជិត២០០នាក់មិនព្រមធ្វើការនាំគ្នាតវ៉ាសុំបើកប្រាក់ខែដោយក្រុមហ៊ុនអឹមអិលមិនព្រមបើកប្រាក់ខែអោយដែលធ្វើការតវ៉ានៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
តំណាងកម្មករកម្មការនីបានប្រាប់ថា៖ មូលហេតុដែលពួកគាត់សម្រេចចិត្តមិនធ្វើការនាំគ្នាតវ៉ានិងមុខរោងចក្រគឺសុំអោយក្រុមហ៊ុន(ML INTIMATE APPAREL.CAMBODIA.LTD)មិនព្រមបើកប្រាក់ខែអោយពួកគាត់តាមថ្ងៃកំណត់ត្រូវបើកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ទើបពួកគាត់នាំគ្នាធ្វើការតវ៉ាសុំអោយខាងក្រុមហ៊ុនបើកប្រាក់ខែជូនពួកគាត់ទើបចូលធ្វើការវិញ។
កម្មករ កម្មការនីបានបញ្ជាក់ ថា៖ រយៈពេលកន្លងមក កម្មករ កម្មការនីដែលធ្វើការងាររោងចក្រក្រុមហ៊ុនអឹមអិលរាល់ខែនៅថ្ងៃទី០៦ ត្រូវបើកប្រាក់ជូនកម្មករកម្មការណីរៀងរាល់ខែដែលត្រូវបើកប្រាក់ខែជូន ទើបខែកញ្ញា ឆ្នាំ២០២៤នេះស្រាប់តែដល់ថ្ងៃខាងក្រុមមិនឃើញបើកប្រាក់ខែជូនទើបកម្មករកម្មការនីសម្រេចឈប់ធ្វើការទាំងអស់គ្នាហើយធ្វើការតវ៉ាសុំបើកប្រាក់ខែជូនទើបចូលធ្វើការវិញ។
លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖ កម្មករ កម្មការនីប្រមាណជាង១០០នាក់ដែលធ្វើការក្រុមហ៊ុនអឹមអិលដែលជាក្រុមហ៊ុនកាត់ដេរនៅតំបន់ឧស្សាហកម្មអូរនាងក្រុងប៉ោយប៉ែត បាននាំគ្នាមិនធ្វើការហើយនាំគ្នាតវ៉ាសុំអោយក្រុមហ៊ុនបើកប្រាក់ខែជូនពួកគាត់ដែលតវ៉ានៅក្នុងបរិវេណក្រុមហ៊ុនអឹមអិលនៅម៉ោង៧ព្រឹករហូតដល់ម៉ោង១២ទើបរំសាយក្រោយមានការសម្របសម្រួលពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ មន្ទីរជំនាញ និងអភិបាលក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ ការសម្របសម្រួលរវាងកម្មករកម្មការនីនិងក្រុមហ៊ុនអឹមអិនគឺសម្រេចបើកប្រាក់ខែជូនពួកគាត់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះដោយមានការយឿតយ៉ាវរាល់ខែត្រូវបានបើកនៅថ្ងៃទី០៨ជាប្រចាំតែកម្មករកម្មការនីបានតវ៉ាមុន២ថ្ងៃកំណត់ត្រូវបើកប្រាក់ក្រោយមានការសម្របសម្រួលទទួលពីកម្មករកម្មការនីត្រូវបានរំសាយនៅម៉ោង១២ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤៕ (សៅ នៅ)

Related Articles

Close