យុវជន3នាក់គេចពីក្មេងទំនើងដេញកាប់ទៅបុករថយន្តដឹកខ្សាច់ចតចោលបណ្តាលឲ្យស្លាប់ទាំង3 នាក់នៅប៉ោយប៉ែត
យុវជន3នាក់គេចពីក្មេងទំនើងដេញកាប់ទៅបុករថយន្តដឹកខ្សាច់ចតចោលបណ្តាលឲ្យស្លាប់ទាំង3 នាក់នៅប៉ោយប៉ែត
បន្ទាយមានជ័យ៖ យុវជន3នាក់គេចពីក្មេងទំនើងដេញកាប់ទៅបុករថយន្តដឹកខ្សាច់ចតចោលបណ្តាលឲ្យស្លាប់ទាំង3 នាក់ ហេតុការណ៍កើតឡើងនៅយប់រំលងអធ្រាតុ ឈានចូលថ្ងៃទី7ខែតុលា ឆ្នាំ2024 នៅចំណុចក្បែរភ្លើងស្តុបផ្សារកណ្តាល ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ព្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាលបានប្រាប់ថា៖ មានយុវជនចំនួន3នាក់បានស្លាប់ នៅកន្លែង1នាក់ និងស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ2 នាក់ បន្ទាប់ពីបានជិះម៉ូតូបុកពីក្រោយរថយន្តដឹកខ្សាច់ចតចោលដែលស្គាល់ជនរងគ្រោះទាំងបីនាក់ ដែលស្លាប់ជិះម៉ូតូ១គ្រឿង រស់នៅភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍មានយុវជន3នាក់បានស្លាប់និងកន្លែងកម្លាំងជំនាញបានចុះទៅពិនិត្យនិងស្រាវជ្រាវគឺជាករណីក្មេងទំនើងដេញកាប់គ្នាដោយភាគីជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូ1គ្រឿង បានជិះម៉ូតូគេចពីក្មេងតំនើងមួយក្រុមមានគ្នា4ទៅ5នាក់ជិះម៉ូតូ2គ្រឿងមានកាំបិតដំបងពូថៅបានដេញកាប់ទៅលើភាគីជនរងគ្រោះបានបើកម៉ូតូគេចទៅបុករថយន្តដឹកខ្សាច់ចតចោលពីក្រោយបណ្តាលស្លាប់3នាក់តែម្តង។
លោកវរសេនីយ៍ត្រី ព្រិម សុផល បានបញ្ជាក់ថា៖ តាមការស្រាវជ្រាវព័ត៌មានកាលពីយប់ថ្ងៃទី6ខែតុលា ឆ្នាំ2024នៅចំណុចសាន់កូស្ថិតភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គឺក្រុមភាគីជនរងគ្រោះបានដេញកាប់ទៅលើភាគីម្ខាងលុះដល់យប់រំលងអធ្រាតុចូលថ្ងៃទី07 ខែតុលា ឆ្នាំ2024 នៅចំណុចភ្លើងស្តប់ផ្សារកណ្តាលត្រូវភាគីក្រុមក្មេងទំនើងសងសឹងជិះម៉ូតូដេញកាប់វិញហើយភាគីជនរងគ្រោះជិះម៉ូតូគេចលឿនពេកទៅបុករថយន្តដឹកខ្សាច់ចតចោលស្លាប់ទាំងបីនាក់ ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនភាគីម្ខាងទៀត៕