កាយទំនប់អូរខៃដន បង្ហូរទឹកចេញដែលកំពុងជន់លិច២ភូមិ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ2ភូមិជាប់ជាយដែនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្រោយអាជ្ញាធរកាយទំនប់ទឹកបានស្រកហើយរហូតដល់ថ្ងៃទី22 ខែតុលា ឆ្នាំ2024នៅក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ។

ប្រជាពលរដ្ឋប្រាប់ថា៖ ជំនន់ទឹកភ្លៀងកំពុងបង្កផលប៉ះពាល់ចំនួន2ភូមិមានភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃកាលពីថ្ងៃទី20 ខែតុលា ឆ្នាំ2024 បណ្តាលអោយប្រជាពលរដ្ឋ និងសិក្សានុសិស្សមានការលំបាក់ក្នុងការរស់នៅ និងធ្វើដំណើរ ឆ្លងកាត់ដោយទឹកធ្លាក់ពីអូរព្រំដែនបណ្តាលទឹកជន់លិច។

លោក ខាត់ ធា ចៅសង្កាត់និមិត្ត បានប្រាប់ឲ្យដឹងថា៖ក្រោយទទួលព័ត៌មានប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិចអាជ្ញាធរក្រុងប៉ោយប៉ែត ឃើញវត្តមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារសង្កាត់និមិត្តបានយកគ្រឿងចក្រ ប្រភេទអ៊ែស្កាទ័រកាយទំនប់ទំលាយចេញ នៅចំណុចសំណង់បង្ហៀរទឹកអូរខៃដន បើកទំលាក់មកផ្នែកខាងក្រោមដើម្បីរំដោះទឹករយៈពេល2ថ្ងៃទឹកបានស្រកបណ្តើរៗហើយ តែទឹកមិនទាន់ស្រកអស់នៅឡើយទេ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចបវរធិបតី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត កំពុងយកចិត្តទុកដាក់ និងដឹកនាំក្រុមការងារ អាជ្ញាធរចុះពិនិត្យជាប្រចាំ ដើម្បីតាមដានកំរិតទឹក នៅអាងអូរខៃដន និងត្រៀមជាស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋជាប់ជាយដែនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង គឺលិចសឹងរាល់ឆ្នាំព្រោះតំបន់ជាប់អូរព្រំដែនជាតំបន់ទំនាបនៅពេលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលជំនន់ទឹកភ្លៀងជន់លិច ៕(តុង)

Related Articles

Close