អាជ្ញាធរ និង សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងព្រះសង្ឃ រួមទាំងសប្បុរសជនចែកគ្រឿងឧបភោគ បរិភោគដល់ចាស់ជរាពិការជីវភាពជួបការលំបាក២៤០គ្រួសារ

អាជ្ញាធរ និង សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) និងព្រះសង្ឃ រួមទាំងសប្បុរសជនចែកគ្រឿងឧបភោគ បរិភោគដល់ចាស់ជរាពិការជីវភាពជួបការលំបាក២៤០គ្រួសារ

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត និង សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត ព្រះសង្ឃ រួមទាំងសប្បុរសជនចែកគ្រឿងឧបភោគ បរិភោគដល់ចាស់ជរាពិការជីវភាពជួបការលំបាក ២៤០គ្រួសារ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ចែកនៅក្នុងបរិវេនវត្តស្រះត្រាច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ អំណោយដែលចាស់ជរាពិការជីវភាពជួបការលំបាកចំនួន២៤០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ប៊ីចេង អំបិល ត្រីខ សាប៊ូ ប្រេងសណ្តែក ទឹកបរិសុទ្ធ រួមទាំងថវិកា៥០០០០រៀល(ប្រាំម៉ឺនរៀល) ជាអំណោយដែលបានមកពីការចូលពីសមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត និងព្រះសង្ឃ គង់នៅវត្តស្រះត្រាច រួមទាំងសប្បុរសជនដែលម្ចាស់អំណោយធំគឺលោក ស្រី ឡូញ សាវឿន និងស្វាមីជាជនជាតិឥណ្ឌូនេស៊ី រួមទាំងក្រុមគ្រួសារ ដែលជាអាជីវកររកស៊ីនៅក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រជាជនមកពីតាមបណ្តាខេត្តមកធ្វើការងាររកស៊ី និងរស់នៅច្រើនកើនឡើង និងកំពុងមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស មានអគារធំៗ ផ្ទះល្វែង កាស៊ីណូ ខុនដូ សណ្ឋាគារ រោងចក្រ និងមានក្រុមហ៊ុនជាច្រើន។ មានជនបរទេសច្រើនជាតិសាស្ត្រ មករស់នៅដាក់ទុនរកស៊ីវិយោគច្រើន ជាក់ស្តែង ដូចលោកស្រី ឡូញ សាវឿន ដែលមានស្វាមីជាជនជាតិឥណ្ឌូនេស៊ី ពួកគាត់បានមករកស៊ីចំណេញ មានបេះដូងចែករំលែកក្តីស្រឡាញ់ ចែកគ្រឿងឧបភោគ បរិភោគដល់ចាស់ជរាពិការជីវភាពជួបការលំបាក ទាំងនេះ ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្មាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក គាត ហ៊ុល បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ ព្រះសង្ឃគង់នៅវត្តស្រះត្រាច សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត និងសប្បុរសជន ជនជាតិឥណ្ឌូនេស៊ី ជាពិសេសលោក ស្រី ឡូញ សាវឿន និងក្រុមគ្រួសារ ដែលជារឿយៗ បានយកអំណោយចែកដល់ប្រជាពលរដ្ឋ ចាស់ជរាពិការជីវភាពកំពុងជួបលំបាក ដែលបានចូលរួមជាមួយអាជ្ញាធរសំរាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត៕

Related Articles

Close