ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាជនជាតិថៃពីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយករណីដោយឡែកគ្នាបញ្ជូនទៅសាលាដំបូងខេត្ត

ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាជនជាតិថៃពីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយករណីដោយឡែកគ្នាបញ្ជូនទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាជនជាតិថៃពីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយករណីដោយឡែកគ្នាបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យជាជនជាតិថៃ៣នាក់មាន១.ឈ្មោះ កាតានយូ ហាសាន់ ហៅបែង ភេទប្រុសអាយុ២៨ឆ្នាំ ២.ឈ្មោះ ធីផាត់ រ៉ាម៉ាណា ហៅបាស ភេទប្រុសអាយុ២៧ឆ្នាំ ៣.ឈ្មោះ វីរៈសាត់ ណាមវីឆីត ភេទប្រុសអាយុ២២ឆ្នាំដែលស្នាក់នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ជនសង្ស័យជាជនជាតិថៃ៣នាក់នេះត្រូវបានបង្ក្រាបបទល្មើស២ករណីដោយឡែកគ្នា

ករណីទី១.កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នៅចំណុចរោងតាមព្រហ្មស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យឈ្មោះ កាតានយូ ហាសាន់ ហៅបែង និងរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទម៉្ស៉ៅក្រាមសថ្លាចំនួន៥ថង់ក្នុងនោះមាន៣ថង់ធំស្មើ៣,១៥៦.៤០ក្រាម។

ករណីទី២.កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នៅចំណុចភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែត បានឃាត់ឃនសង្ស័យ២នាក់១.ឈ្មោះ ធីផាត់ រ៉ាម៉ាណា ហៅបាស ភេទប្រុសអាយុ២៧ឆ្នាំ ២.ឈ្មោះ វីរៈសាត់ ណាមវីឆីត រឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២កូនថង់ស្មើ១,៤៥ក្រាមនិងគ្រឿងញៀនប្រភេទគ្រាប់១០កូនថង់មានចំនួន១០០គ្រាប់ស្មើ១២,៥០ក្រាម។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយចុះប្រតិបត្តការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃជាប់គ្នាឃាត់ខ្លួនជនសង្ស័យ៣នាក់ជាជនជាតិថៃនិងគ្រឿងញៀនប្រភេទគ្រាប់និងម្ស៉ៅក្រាមសថ្លាចំនួន១៧ថង់តូច.ធំស្មើ៣,១៧០.៣៥ក្រាមត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់៕

Related Articles

Close