សមត្ថកិច្ចកម្ពុជាប្រគល់ពលរដ្ឋថៃចំនួន១០៣នាក់ (វិជ្ជមានកូវីដ៣៤នាក់) អោយទៅខាងភាគីថៃវិញ

(បន្ទាយមានជ័យ)៖សមត្ថកិច្ចចម្រុះកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១​នេះ បានប្រគល់ពលរដ្ឋថៃចំនួន១០៣នាក់ ក្នុងនោះវិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ ដែលរស់នៅក្នុងទឹកដីកម្ពុជាទៅខាងភាគីថៃវិញ ការប្រគល់នេះ ធ្វើនៅលើស្ពានមិត្តភាពកម្ពុជា.ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

សមត្ថកិច្ចប្រាប់ថា ប្រជាពលរដ្ឋថៃចំនួន១០៣នាក់ មានស្រី៤២នាក់ ក្នុងនោះ មានអ្នកវិជ្ជាមានកូវីដ­១៩ ចំនួន៣៤ ស្រី១២នាក់។ វិធីប្រគល់និងទទួលនេះ ខាងភាគីកម្ពុជាមានសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំណែកភាគីថៃវិញ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ យិងខៈខៃ ឡូត អគ្គៈស្នងការរងនគរបាលជាតិទទួលការងារគ្រប់គ្រងការជួញដូរមនុស្ស រួមដំណើរដោយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ប្រាប់ថា លោកមិនអាចជម្រាប ពីទីតាំងដែលនាំពួកគេមក និងមានជាប់ពាក់ព័ន្ធករណីអ្វីខ្លះនោះទេ  ព្រោះដើម្បីរក្សាការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការល្អជាមួយខាងភាគីថៃត ទៅថ្ងៃមុខទៀត។ លោកបញ្ជាក់ទៀតថា ការប្រគល់នេះគឺជាការស្នើសុំរបស់ខាងភាគីថៃតែប៉ុណ្ណោះ។យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពលរដ្ឋថៃដែលបញ្ចូនអោយទៅខាងភាគថៃវិញនេះ មួយចំនួនត្រូវបាន គេបញ្ជូនមកពីខេត្តពោធិ៍សាត់ និងមួយចំនួនទៀតសង្ស័យមានពាក់ព័ន្ធករណី ចាប់បង្ខាំងជម្រិតទារប្រាក់ក្នុងភូមិគ្រឹះមួយ ខណៈពួកគេមកធ្វើការ នៅកម្ពុជាដោយខុសច្បាប់ ប៉ុន្តែត្រូវបានសមត្ថកិច្ចកម្ពុជាធ្វើការសង្គ្រោះរួចនាំមកប្រគល់ជូនទៅភាគីថៃវិញ៕(អ៊ុង ស៊ីម៉ាណាត)

Tags

Related Articles

Close