កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបក្មេងទំនើង២៥នាក់ ប្រមូលផ្តុំគ្នាសេពគ្រឿងញៀន
កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបក្មេងទំនើង២៥នាក់ ប្រមូលផ្តុំគ្នាសេពគ្រឿងញៀន
បន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាបក្មេងទំនើង២៥នាក់ ប្រមូលផ្តុំគ្នាសេពគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តនីតិវិធី នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅម្តុំអគារថ្មី ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានក្មេងទំនើងមួយក្រុមប្រមូលផ្តុំគ្នាសេពគ្រឿងញៀន បន្ទាប់ពីទទួលបានព័ត៌មានហើយ រាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត ចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនក្មេងទំនើងបាន៣៥នាក់ (ប្រុសទាំងអស់) និងដកហូតបាន គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (CIE) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរសព្ទដៃចំនួន០២គ្រឿង, និងសម្ភារ:មួយចំនួន។
លោក នួន នីណារ៉ូ បញ្ជាក់ថា៖ បន្ទាប់ពីធ្វើតេស្តសារធាតុញៀនឃើញថា អវិជ្ជមាន៩នាក់ ត្រូវបានកម្លាំងជំនាញធ្វើការឣប់រំ និងធ្វើកិច្ចសន្យា ដើម្បឱ្យឪពុក ម្ដាយ ធ្វើលិខិតធានាឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំណែក២៥នាក់ទៀត ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបន្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី៕(អូនប៊ុនលី)