ក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា មាន១៣សញ្ជាតិអញ្ជើញមកទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា មាន១៣សញ្ជាតិបានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តិ៍ស្ដីទី តំណាងលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំលោកនាយរងប៉ុស្តិ៍ នាយផ្នែក និងនាយរងផ្នែក មួយចំនួនទទួលបដិសណ្ឋារកិច្ចលោកវរសេនីយ៍ឯក Korwaranon Glunprumsuwan ឣនុព័ន្ធយោធាថៃ និងជាប្រធានក្រុមឣនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចំនួន ២១នាក់ ស្រី០១នាក់ មាន១៣សញ្ជាត្តិ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ក្នុងដំណើរទស្សនកិច្ចនេះ លោកវរសេនីយ៍ឯក Korwaranon Glunprumsuwan និងសហការី ក៏បានជួបសម្ដែងការគួរសមសំណេះសំណាលពិភាក្សាអំពីកិច្ចការងារជំនាញអន្តោប្រវេសន៍ និងស្ដាប់បទឧទ្ទេសនាមតាមការធ្វើបទបង្ហាញស្ដីពីទីតាំង ភូមិសាស្ត្រ រង្វង់ប្រតិបត្តិការ រចនាសម្ព័ន្ធ តួនាទីភារកិច្ច កិច្ចសហប្រតិបត្តិការ ស្ថិតិអ្នកដំណើរ និងមធ្យោបាយចេញ-ចូល បញ្ហាប្រឈម ទិសដៅអនុវត្តបន្ត កិច្ចការងារសង្គម និងអំពើមនុស្សធម៌ ដែលប៉ុស្តិ៍បានអនុវត្តនាពេលកន្លងមក៕(អូនប៊ុនលី)

Related Articles

Close