លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងផែនការងារប្រឆាំងគ្រឿងញៀន និងផែនការផ្សេងៗដល់មន្ត្រីក្រោមឱវាទ!!!

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងផែនការងារប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយ ផែនការរបស់ក្រសួងមហាផ្ទៃ និងផែនការផ្សេងៗ ដល់មន្ត្រីក្រោមឱវាទ ការប្រជុំនេះធ្វើឡើងនៅសាលប្រជុំខ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ការប្រជុំមានការចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ និងមន្ត្រីទាំងអស់ចំណុះឱ្យផែនការងារប្រឆាំងគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានប្រសាសន៍ក៏ដូចជាណែនាំនូវចំណុចមួយចំនួន-​បន្តយកចិត្តទុកដាក់លើការ​ស៊ើបអង្កេត​ -កសាងនីតិវិធី ត្រូវតាមបែបបទ -បន្តរួមគ្នាប្រឹងប្រែងពង្រឹងការអនុវត្ត​វិធានការ ប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ បានម៉ឺងម៉ាត់និង ដូចភ្លៀងរលឹមដើម្បីទប់ស្កាត់ការរីករាលដាល និងរួមចំណែកកាត់បន្ថយ​បទល្មើសផ្សេងៗដែលជះឥទ្ធិពលពីគ្រឿងញៀន -គ្រប់គ្រងឱ្យបាននូវមុខសញ្ញាជួញដូរ ក៏ដូចជាធ្វើការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀនឱ្យបានទូលំទូលាយគ្រប់រូបភាពគ្រប់ទីកន្លែងចំគោលដៅ និងចំមុខ សញ្ញាងាយរងគ្រោះ ជាពិសេសសិស្សានុសិស្ស សំដៅឱ្យពួកគាត់ចៀសឱ្យ ឆ្ងាយពីគ្រឿងញៀន -គោរពវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ រួមក្រុមសីលធ៍ម៌គោរពមេកើយ និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងតែមួយ ហើយមន្ត្រីរូបណាពាក់ព័ន្ឋនិងគ្រឿងញៀនត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ៕

Related Articles

Close