គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុករថយន្តម៉ាក់លុចស៊ីសGS.300ពណ៌ខ្មៅ ធ្លាក់ផ្លូវបណ្តាលស្ត្រី២នាក់សន្លប់ក្នុងរថយន្តពេលភ័យខ្លាំងត្រូវបានសង្គ្រោះនៅក្រុងប៉ោយប៉ែត!!!
គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុករថយន្តម៉ាក់លុចស៊ីសGS.300ពណ៌ខ្មៅ ធ្លាក់ផ្លូវបណ្តាលស្ត្រី២នាក់សន្លប់ក្នុងរថយន្តពេលភ័យខ្លាំងត្រូវបានសង្គ្រោះនៅក្រុងប៉ោយប៉ែត!!!
បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុករថយន្តម៉ាក់លុចស៊ីសGS.300ពណ៌ខ្មៅ ធ្លាក់ផ្លូវបណ្តាលស្ត្រី២នាក់សន្លប់ក្នុងរថយន្តពេលភ័យខ្លាំងត្រូវបានសង្គ្រោះ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហេតុការណ៍កើតឡើងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
នាយប៉ុស្តិ៍នគរបាលសង្កាត់រដ្ឋបាលផ្សារកណ្តាលប្រាប់ថា៖ស្ត្រី២នាក់ដែលសន្លប់មាន១.ឈ្មោះ ព្រំ ចន្តា អាយុ៥៨ឆ្នាំ ២.ឈ្មោះ ធូ សុជាតិ អាយុ៦៥ឆ្នាំរស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
នាយប៉ុស្តិ៍បញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់កើតឡើងមានរថយន្តម៉ាក់លុចស៊ីសGS.300ពណ៌ខ្មៅបានបើកបរចេញពីផ្លូវជាតិលេខ៥បំបែកទៅខាងឆ្វេងដៃឬខាងត្បូងហើយរថភ្លើងទិសដៅពីលិចមកកើតបានបុកចំចំហៀងខាងស្តាំបណ្តាលធ្លាក់ខាងជើងផ្លូវដែកបណ្តាលស្ត្រី២នាក់សន្លប់ម្នាក់ជាអ្នកបើកបរនិងម្នាក់ទៀតរួមដំណើរកៅអីខាងមុខ។
នាយប៉ុស្តិ៍បញ្ជាក់ថា៖មូលហេតុគ្រោះថ្នាក់រថភ្លើងបុករថយន្តគឺអ្នកបើកបររថយន្តឆ្លងផ្លូវមិនបានមើលឆ្វេងស្តាំទើបរថភ្លើងបុកសំណាងគ្មានរបួសតែភ័យរហូតដល់សន្លប់ទាំង២នាក់និងរថយន្តខូចខាតមួយចំហៀងខាងស្តាំនៅពេលនេះកំពុងសង្គ្រោះជនរងគ្រោះ២នាក់ក្នុងរថយន្តដែលភ័យរហូតដល់សន្លប់ទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត និងរករថយន្តសន្ទូចយករថយន្តឡើងលើផ្លូវយកទៅជួសជុលឡើងវិញ៕!