ករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នាផ្អើលទាំងព្រឹកព្រលឹមបណ្ដាលឱ្យខូចខាតរថយន្ត២គ្រឿងនិងគោយន្តដឹកធុងបាស់១គ្រឿងនិងរបួសមនុស្សចំនួន៤នាក់ធ្ងន់១នាក់..!
បន្ទាយមានជ័យ៖នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នៅវាលាម៉ោង៥និង២៥នាទីជិតភ្លឺមានករណីគ្រោះថ្នាក់ចរាចណ៍នៅចំណុចដើមពោធិ៍យាយម៉ៅស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត..!!
អ្នកឃើញហេតុការណ៍ប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តតូយោតាព្រូសពណ៌ឈាមជ្រូកបានបើកបរក្នុងទិសដៅពីកើតមកលិច រឺពីក្រុងសិរីសោភ័ណចូលមកក្រុងប៉ោយប៉ែត បានរ៉េចង្កូតទៅបុករថយន្តតូយោតាធុនត្រា ពណ៌សពេញទំហឹងហើយរុលទៅបុកគោយន្តដឹកធុងបាសពេញ ដែលបើកបរបញ្ច្រាស់ទិសគ្នាពីលិចមកកើតបណ្តាលឲ្យមានអ្នករងគ្រោះចំនួន៤នាក់និងរបួសធ្ងន់ម្នាក់ជាស្ត្រីត្រូវបានបញ្ជូនទៅសង្គ្រោះ.។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញលោកវរៈសេនីយ៍ ឈឿន ប៊ុនថា អធិការរងផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះមកអន្តរាគមន៍និងសម្រួលចរាចរណ៍ហើយធ្វើការពិនិត្យនិងវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តព្រូសដែលបើកបរលឿនរ៉េចង្កូតទៅបុករថយន្តធុនត្រាចំពីមុខពេញទំហឹងហើយរុលទៅបុកគោយន្តកន្ត្រៃដឹកធុងបាស់បណ្តាលមានអ្នករងគ្រោះរបួស៤នាក់ស្រាល៣នាក់ធ្ងន់ម្នាក់ជាស្ត្រីប្រពន្ធអ្នកបើកបរគោយន្តដឹកធុងបាស់និងខូចខាតរថយន្ត២គ្រឿង គោយន្ត១គ្រឿង។
មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថា៖ក្រោយធ្វើការវាស់វែងហើយរថយន្ត២គ្រឿងនិងគោយន្ត១គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក.ចំណែកស្ត្រីដែលជាប្រពន្ធរបស់អ្នកបើកគោយន្ត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មីប៉ោយប៉ែត.៕
.. …………………………….
រាយការណ៍ដោយខ្ញុំបាទអូនប៊ុនលី