ឃាត់ខ្លួនជនសង្ស័យជនជាតិថៃប្រុស.ស្រី2នាក់ រក្សាទុកនិងប្រើប្រាស់គ្រឿ..ងញៀ..ន


បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធបញ្ជូនជនសង្ស័យជនជាតិថៃប្រុស.ស្រី2នាក់រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី នៅថ្ងៃទី25 ខែតុលា ឆ្នាំ2024។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ជនសង្ស័យទី1-ឈ្មោះ គីតសុដា ផឺមសុវណ្ណ ហៅ ចូ ភេទប្រុស អាយុ 28ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ (រក្សាទុក និងប្រើប្រាស់), 2-ឈ្មោះ សូកាន់តា សាវ៉ាងវង់ ហៅ ឃីម ភេទស្រី អាយុ 27ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកក្នុងក្លឹប ប្រើប្រាស់។ ទាំងពីរនាក់ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។ចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន 06ថង់កិប ទម្ងន់ 5.82ក្រាម, ទូរសព្ទ ចំនួន 02គ្រឿង ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា៖ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកសម្រាប់ប្រើប្រាស់ពិតប្រាកដ ហើយកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបន្តសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តតាមនីតិវិធី៕

Related Articles

Close