អុចធូប ទុកចោលចេញទៅធ្វើការបាត់ បង្កជាអគ្គីភ័យឆាបឆេះ អស់មួយបន្ទប់នៅអគារ៤ជាន់ជនបរទេសជួលស្នាក់ន
អុចធូប ទុកចោលចេញទៅធ្វើការបាត់ បង្កជាអគ្គីភ័យឆាបឆេះ អស់មួយបន្ទប់នៅអគារ៤ជាន់ជនបរទេសជួលស្នាក់នៅ
បន្ទាយមានជ័យ៖ អុចធូប ទុកចោលចេញទៅធ្វើការបាត់បង្កជាអគ្គីភ័យឆាបឆេះ អស់មួយបន្ទប់នៅអគារ៥ជាន់ជនបរទេសជួលស្នាក់នៅ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង០៥នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីមានអគ្គីភ័យកើតឡើងគេឃើញមានអាជ្ញាធរសមត្ថកិច្ចកងកម្លាំងទាំង៣ស្ថានប័ន មានកម្លាំងនគរបាល កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រុមសង្គ្រោះបឋម និងប្រជាពលរដ្ឋជួយអន្តរាគមន៍ពន្លត់។
កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រាប់ថា៖ ក្រោយពេលទទួលព័ត៌មានមានអគ្គីភ័យឆាបឆេះអគារ៤ជាន់ ដែលជាជនបរទេសជួលស្នាក់នៅ កងកម្លាំងទាំងអស់ រួមជាមួយអាជ្ញាធរ នាំគ្នាជួយពន្លត់ ដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់ ប្រើប្រាស់ទឹកចំនួន៣រថយន្ត មានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយគ្រឿង រថយន្តរបស់កាស៊ីណូក្រោនមួយគ្រឿង និងរថយន្តរបស់ក្រុមសង្គ្រោះបឋមមួយគ្រឿង អន្តរាគមន៍ពន្លត់រយៈពេលប្រមាណកន្លះម៉ោងទើបរលត់ទាំងស្រុង។
នគរបាលរូបនោះបញ្ជាក់ថា៖ ករណីខាងលើនេះបង្កឡើងដោយសារម្ចាស់បន្ទប់ជាជនបរទេស នៅជាន់ទី២ អុចធូបទុកចោល នៅក្នុងបន្ទប់រួចចេញទៅធ្វើការ ទើបបង្កជាអគ្គីភ័យកើតឡើង ដែលខូចខាតសម្ភារៈអស់មួយបន្ទប់ទាំងស្រុង តែមិនបង្កឲ្យនរណាម្នាក់មានរបួសនោះឡើយ៕