បុរសម្នាក់តូចចិត្តខ្លួនមានជំងឺស្កន់ជ្រូក ធ្វើទុក្ខជាប្រចាំ លោតពីស្ពានថ្ម ចូលស្ទឹងសម្លាប់ខ្លួន
បុរសម្នាក់តូចចិត្តខ្លួនមានជំងឺស្កន់ជ្រូក ធ្វើទុក្ខជាប្រចាំ លោតពីស្ពានថ្ម ចូលស្ទឹងសម្លាប់ខ្លួន
បន្ទាយមានជ័យ៖ បុរសម្នាក់តូចចិត្តខ្លួនមានជំងឺស្កន់ជ្រូក ធ្វើទុក្ខជាប្រចាំ លោតពីស្ពានថ្ម ចូលស្ទឹងសម្លាប់ខ្លួនបាត់រយៈពេលជិត៣ម៉ោងទើបក្រុមអន្តរាគមន៍រកឃើញនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ស្ពានក្រោយវត្តកោះកែវស្ថិតភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុមង្គលបូរី។
ជនរងគ្រោះឈ្មោះ សាំង គិមជា ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិកើតហេតុខាងលើរស់នៅជាមួយម្តាយឈ្មោះ ផល សែម អាយុ៦៧ឆ្នាំ(មានមុខរបបលក់ឈូក)។
ម្តាយជនរងគ្រោះប្រាប់ថា៖ ជនរងគ្រោះជាកូនប្រុសមានជំងឺស្កន់ជ្រូកប្រចាំកាយតាំងពីអាយុជាង១០ឆ្នាំរហូតដល់ជាង៣០ឆ្នាំហើយតែងតែសុំទៅហាត់ប្រាណជាប្រចាំស្រាប់តែទទួលដំណឹងពីអ្នកជិតខាងប្រាប់ថា កូនប្រុសរបស់គាត់ត្រូវបានប្រទៈឃើញលោតពីលើស្ពានថ្មចូលក្នុងស្ទឹងផ្នែកខាងកើតដែលឃើញទ្រនាប់ជើងអណ្តែតឡើងបាត់តែមនុស្សហើយអ្នកជិតខាងបាននាំគ្នាចុះរាវរកមិនឃើញដោយទឹកស្ទឹងជម្រៅ៥ទៅ៦ម៉ែត្រហើយរដូវនេះត្រជាក់ទៀត។
សមត្តកិច្ចបញ្ជាក់ថា៖ ក្រោយកម្លាំងចុះជួយអន្តរាគមន៍មានកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករង កងរាជអាវុធហត្ថ នគរបាលស្រុកមង្គលបូរីប្រមាណជាង១០នាក់មានដែកជាយុទ្ធការ៤ទៅ៥គ្រឿងបានបោះចូលស្ទឹងខ្លះទៀតឈរលើទូកទាញរយៈពេលជិត១ម៉ោងទើបទាក់យុទ្ធការទាក់រកឃើញស្រង់ឡើងគោកធ្វើកោសលវិច្ឆ័យជនរងគ្រោះបានស្លាប់ដោយលោតពីលើស្ពានចូលក្នុងស្ទឹងធ្វើអត្តឃាតសំលាប់ខ្លួនក្រោយពិនិត្យហើយសាកសពប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណីយ៍៕