នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បរិច្ចាគប្រាក់បៀវត្សចំនួន៦ខែ ជូនគណ:កម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) ដែល កំពុងរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន ១,០០០,០០០រៀល (មួយលានរៀល)ក្នុង០១ខែ រយៈពេល០៦ខែចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនទៅគណ:កម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មរបស់ខ្លួន៕